សេចក្ដីជូនដំណឹងជ្រើសរើស
ចូលមើល ១១៣ ដង
ការជ្រើសរើសបុគ្គលិកកិច្ចសន្យាជំនាញវេជ្ជបណ្ឌិតទូទៅ ដើម្បីបម្រើការនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង
មុខតំណែង៖ វេជ្ជបណ្ឌិតទូទៅ
ត្រូវការ៖ ៣ នាក់
ផុតកំណត់៖ ៣១/១២/២០២៦
ក. លក្ខខណ្ឌនៃការជ្រើសរើស
- មានសញ្ជាតិខ្មែរ
- ជានិស្សិតបញ្ចប់ការសិក្សាដែលប្រលងជាប់ថ្នាក់ជាតិ
- មានបទពិសោធន៍ទាក់ទងនឹងការងារវេជ្ជបណ្ឌិត (ជាគោល)
- មានអាជ្ញាប័ណ្ណវេជ្ជបណ្ឌិត
- មានសុខភាពល្អទាំងកាយសម្បទា និងបញ្ញាស្មារតី
- មានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម និងមានទំនួលខុសត្រូវខ្ពស់លើការងារ
ខ. តួនាទី និងភារកិច្ចចម្បង
- គោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ។
- ផ្តល់ការថែទាំសុខភាពទូទៅដល់អ្នកជំងឺ។
- ផ្តល់ការសង្គ្រោះបន្ទាន់ និងជំនួយដំបូងនៅពេលអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ។
- ផ្តល់ការណែនាំ និងការអប់រំអំពីសុខភាពដល់អ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេ។
- រៀបចំ និងត្រួតពិនិត្យឧបករណ៍ពេទ្យ ឱ្យមានភាពស្អាត និងអាចប្រើប្រាស់បានជានិច្ច។
- កត់ត្រាព័ត៌មានលម្អិត អំពីស្ថានភាពរបស់អ្នកជំងឺ។
- សម្របសម្រួលជាមួយក្រុមការងារ ផ្សេងៗនៅក្នុងមន្ទីរពេទ្យ។
- ថែរក្សាបរិស្ថាន ក្នុងបន្ទប់អ្នកជំងឺឱ្យមានអនាម័យល្អ។
- ជួយសម្រួលដល់ការផ្ទេរអ្នកជំងឺ ទៅកាន់ផ្នែកផ្សេងៗទៀតនៃមន្ទីរពេទ្យ ឬបញ្ជូនទៅមន្ទីរពេទ្យផ្សេងទៀត។
- ថែរក្សាបរិស្ថាន ក្នុងបន្ទប់អ្នកជំងឺឱ្យមានអនាម័យល្អ។
- ជួយសម្រួលដល់ការផ្ទេរអ្នកជំងឺ ទៅកាន់ផ្នែកផ្សេងៗទៀតនៃមន្ទីរពេទ្យ ឬបញ្ជូនទៅមន្ទីរពេទ្យផ្សេងទៀត។
- ត្រូវអនុវត្តតាមស្តង់ដានានា ដែលតម្រូវដោយមន្ទីរពេទ្យ
គ. ឯកសារភ្ជាប់មកជាមួយ
១. ពាក្យស្នើសុំបម្រើការងារ (សរសេរដោយដៃ) (១ច្បាប់)
២. ប្រវត្តិរូបសង្ខេប (មានបិទរូបថត ៤×៦) (២ច្បាប់)
៣. ច្បាប់ចម្លងអាជ្ញាប័ណ្ណថែទាំមានសុពលភាព (១ច្បាប់)
៤. ច្បាប់ចម្លងសញ្ញាបត្រវេជ្ជបណ្ឌិត (បញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់) (១ច្បាប់)
៥. ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (បញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់) (១ច្បាប់)
៦. ច្បាប់ចម្លងសំបុត្រកំណើត (បញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់) (១ច្បាប់)
៧. ច្បាប់ចម្លងលិខិតថ្កោលទោស (១ច្បាប់)
៨. រូបថតទំហំ ៤x៦ ថតថ្មី ផ្ទៃពណ៌ស (២សន្លឹក)
បេក្ខជនត្រូវ Upload ឯកសារខាងលើជាទម្រង់ PDF ក្នុងប្រព័ន្ធដាក់ពាក្យស្នើសុំអនឡាញ ហើយត្រូវយកច្បាប់ចម្លង ឬច្បាប់ដើមមកផ្ទាល់នៅថ្ងៃសម្ភាសន៍។
ឃ. កាលបរិច្ឆេទ និងទីកន្លែងទទួលពាក្យ
- ចាប់ផ្តើមទទួលពាក្យពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦
រៀងរាល់ម៉ោងធ្វើការ។
- បេក្ខជន-បេក្ខនារី សូមអញ្ជើញមកដាក់ពាក្យដោយផ្ទាល់នៅការិយាល័យរដ្ឋបាលនិងបុគ្គលិក
នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង (អាស័យដ្ឋាន៖ ជាប់ផ្លូវជាតិលេខ៥ ភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង)ឬតាមប្រព័ន្ធអនឡាញ។
- ព័ត៌មានលម្អិត សូមទំនាក់ទំនងទូរសព្ទលេខ៖ 095 656 649 (លោកស្រី ជូ សុភក្ត្រា)
- បញ្ជាក់៖ ការជ្រើសរើសផ្អែកលើ តម្លាភាព សមត្ថភាព និងគុណវុឌ្ឍិ ដោយគ្មានការរើសអើង។
ចាប់អារម្មណ៍នឹងឱកាសការងារនេះ?
ផុតកំណត់ទទួលពាក្យនៅថ្ងៃទី ៣១/១២/២០២៦